ពេល iPhone សន្លប់បាត់ស្មារតី កុំអាលរត់ទៅជាង សាក៣ក្បាច់នេះសិន អាចសង្គ្រោះបឋមបាន

បើ iPhone របស់អ្នករលត់ ឬចុចអ្វីមិនលោតសោះ កុំអាលស្លន់រត់ទៅជាងភ្លាមៗ អាចសាក៣ក្បាច់ទាំងនេះបាន។ ១. ព្យាយាមបើកម៉ាស៊ីនឡើងវិញ ដោយចុចប៊ូតុង Power ឱ្យជាប់ ឬច្រើនដង បើនៅតែបើកមិនបាន។ ២. ព្យាយាមបញ្ចូលថ្មទូរសព្ទ ឬដូរខ្សែសាក ត្បិតជួនកាលខ្សែសាកអ្នកខូច ហើយបញ្ចូលថ្មមិនចូល បណ្ដាលឱ្យម៉ាស៊ីនរលត់។ ៣. បើនៅតែបើកមិនបាន សាកថ្មមិនចូល អាចមកពីផ្នែក Hardware។ អ្នកអាចភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ ដោយប្រើកម្មវិធី iTunes។ បើដោតស្គាល់ នោះទូរសព្ទអ្នកនៅមានសង្ឃឹមហើយ អ្នកអាច backup ចេញភ្លាមៗវិញបាន៕